Matthew 12

ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ

1នៅគ្រានោះ​ព្រះ​យេស៊ូ​បាន​យាងកាត់វាលស្រែ​នៅ​ថ្ងៃសប្ប័ទ​ពេលនោះ​ពួក​សិស្ស​របស់​ព្រះអង្គឃ្លាន​ពួកគេ​ក៏ចាប់ផ្ដើមបូតកួរស្រូវ​មក​បរិភោគ 2ពេលពួក​អ្នកខាងគណៈផារិស៊ីឃើញ​ដូច្នេះ​ក៏ទូលព្រះអង្គថា៖ ​«មើល៍​ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើអ្វី​ដែល​វិន័យ​បាន​ហាមនៅថ្ងៃសប្ប័ទ» 3ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​អ្នករាល់គ្នា​មិនដែល​បាន​អាន​អំពី​អ្វី​ដែល​ស្ដេច​ដាវីឌនិងគូកន​របស់​ស្ដេច​បាន​ធ្វើ
សកម្មភាពរបស់ស្ដេចដាវីឌ ត្រូវបានកត់ត្រាទុកនៅក្នុង ១ សាំយូ ២១:១-៦។ មាន​នៅ​ក្នុង ១២:៣-៤ ។​
នៅពេល​ដែល​ស្ដេច​ឃ្លានទេឬ?
4គឺស្ដេច​បាន​ចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ហើយបរិភោគនំប៉័ងតាំងថ្វាយ​ព្រះជាម្ចាស់​ដែល​វិន័យ​មិនអនុញ្ញាត​ឲ្យ​ស្ដេចនិងគូកនបរិភោគឡើយលើកលែងតែសង្ឃប៉ុណ្ណោះ 5តើអ្នករាល់គ្នា​មិន​បាន​អានគម្ពីរវិន័យទេឬ? ​គឺ​នៅ​ថ្ងៃសប្ប័ទសង្ឃក្នុង​ព្រះ​វិហារ​ដែល​បំពាន​វិន័យ​ថ្ងៃសប្ប័ទគ្មានទោសទេ 6ប៉ុន្ដែខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​ម្នាក់​ដែល​វិសេសជាង​ព្រះ​វិហារ​គឺ​នៅទីនេះស្រាប់ហើយ 7ប៉ុន្ដែបើ​អ្នករាល់គ្នា​យល់អត្ថន័យ​នៃ​សេចក្ដី​ថា​យើង​ចង់បានសេចក្ដីមេត្ដាមិនមែនយញ្ញបូជាទេ​នោះ​អ្នករាល់គ្នានឹងមិនថ្កោលទោស​អ្នក​គ្មានទោសទេ 8ដ្បិតកូនមនុស្ស
«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
ជាម្ចាស់​លើ​ថ្ងៃសប្ប័ទ»។

ព្រះយេស៊ូប្រោសបុរសស្វិតដៃនៅថ្ងៃសប្ប័ទ

9ព្រះអង្គ​ក៏​យាង​ចេញពីទីនោះ​ហើយ​ចូលទៅក្នុងសាលាប្រជុំ​របស់​ពួកគេ 10ពេលនោះមាន​បុរសម្នាក់ស្វិតដៃម្ខាង​នៅ​ទីនោះ​ហើយ​គេ​បាន​ទូលសួរព្រះអង្គថា៖ ​«តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​នៅ​ថ្ងៃសប្ប័ទ​ដែរ​ឬ​ទេ?» ​គេ​សួរ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​គេ​អាច​ចោទប្រកាន់ព្រះអង្គបាន 11ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​គេថា៖ ​«បើ​មនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយ​ក្បាល​ហើយចៀមនោះធ្លាក់ក្នុងរណ្ដៅ​នៅ​ថ្ងៃសប្ប័ទ​តើ​អ្នកនោះ​មិនស្រង់វាចេញ​ពី​រណ្ដៅ​នោះ​ទេឬ? 12មនុស្សមានតម្លៃលើសចៀម​មួយ​ក្បាលទៅទៀតហេតុនេះ​វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃសប្ប័ទ» 13បន្ទាប់មកព្រះអង្គ​មានបន្ទូល​ទៅ​បុរសនោះថា៖ ​«ចូរ​លាតដៃអ្នកចុះ!» ​គាត់​ក៏លាត​ដៃ​ហើយ​ដៃ​នោះ​ក៏​បាន​ជាដូច​ដៃ​ម្ខាងទៀត 14ពួកអ្នកខាងគណៈផារិស៊ី​បាន​ចេញទៅ​ហើយ​ពិគ្រោះគ្នាដើម្បី​រក​វិធី​សម្លាប់ព្រះអង្គ

ព្រះយេស៊ូជាអ្នកបម្រើព្រះជាម្ចាស់

15កាល​ព្រះ​យេស៊ូជ្រាប​ពីការនេះ​ក៏យាងចេញពីទីនោះហើយ​មាន​បណ្ដាជនច្រើនកុះករ​បាន​ដើរតាមព្រះអង្គ។ ​ព្រះអង្គ​បាន​ប្រោសពួកគេទាំងអស់គ្នាឲ្យបានជា 16ហើយព្រះអង្គ​បាន​ហាមពួកគេមិនឲ្យនិយាយប្រាប់​គេ​ថាព្រះអង្គ​ជា​អ្នកណា​ទេ 17ដើម្បីឲ្យ​សម្រេចសេចក្ដី​ដែល​បាន​ថ្លែងទុកតាមរយៈ​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូលថា 18«មើល៍អ្នកបម្រើដែល​យើង​ជ្រើសរើស​ជា​អ្នក​ជា​ទីស្រលាញ់ដែល​យើង​ពេញចិត្ត​យើង​នឹង​ដាក់វិញ្ញាណយើង​សណ្ឋិត​លើព្រះអង្គ
«មើល៍ អ្នកបម្រើ...ព្រះអង្គ» សូមមើល អេសា ៤២:១-៤។ មាន​នៅ​ក្នុង ១២:១៨-២១។​
ហើយ​ព្រះអង្គ​នឹង​ប្រកាសយុត្តិធម៌ដល់ជនជាតិនានា
19ព្រះអង្គមិនឈ្លោះប្រកែកស្រែកក្ដែងៗទេហើយគ្មានអ្នកណាម្នាក់សម្រែកព្រះអង្គនៅតាមផ្លូវឡើយ 20ព្រះអង្គមិនកាច់ដើមត្រែងណា​ដែល​ហៀបនឹងបាក់ហើយ​ក៏​មិនពន្លត់ប្រឆេះណា​ដែល​នៅ​ហុយដែររហូតដល់​ព្រះអង្គ​នាំយុត្តិធម៌​ឲ្យ​មានជ័យជម្នះ 21ហើយគ្រប់​ជនជាតិ​នឹង​សង្ឃឹម​លើ​ព្រះ​នាមព្រះអង្គ»។

មេដឹកនាំសាសនាហៅព្រះយេស៊ូថាមេអារក្ស

22បន្ទាប់មក​គេ​បាន​នាំ​មនុស្ស​ខ្វាក់ភ្នែកហើយ​ដោយសារតែ​មាន​អារក្សចូលមក​ឯ​ព្រះអង្គរួច​ព្រះអង្គ​បាន​ប្រោសគាត់ឲ្យជា។ ​ដូច្នេះគាត់ក៏និយាយរួចហើយមើលឃើញ​​បាន​ផង។ 23បណ្ដាជនទាំងអស់​បាន​នឹកអស្ចារ្យហើយនិយាយថា៖ ​«តើ​លោក​នេះជាពូជពង្ស​ស្ដេច​ដាវីឌមែន 24ប៉ុន្ដែពេល​ពួក​អ្នកខាងគណៈផារិស៊ីស្ដាប់ឮក៏និយាយថា៖ ​«អ្នក​នេះបណ្ដេញ​ពួក​អារក្ស​បាន​ដូច្នេះ​គឺ​ដោយសារបេលសេប៊ូល
«បេលសេប៊ូល» គឺជាឈ្មោះរបស់អារក្សសាតាំង ដែលជាចៅហ្វាយរបស់ពួកវិញ្ញាណអាក្រក់។ ឈ្មោះនេះប្រហែលជាទាក់ទងទៅនឹងឈ្មោះព្រះរបស់ជនជាតិភីលីស្ទីនដែលគេហៅថា «បាលសេប៊ូប» (មើលក្នុង ២ ពង្សា ១:២-៣)។ មាន​នៅ​ក្នុង ១២:២៧ ដែរ​។​
​ជា​មេអារក្សទេតើ»។
25ប៉ុន្ដែពេល​ព្រះយេស៊ូ​ដឹង​ពី​គំនិតគេ​ព្រះអង្គ​មានបន្ទូល​ទៅ​គេថា៖ ​«នគរណាបែកបាក់គ្នា​នោះ​វិនាសហើយហើយក្រុងគ្រួសារណាបែកបាក់គ្នា​នោះ​មិននៅស្ថិតស្ថេរទេ 26បើអារក្ស​សាតាំងបណ្ដេញ​អារក្ស​សាតាំង​នោះ​ពួកវា​បែកបាក់គ្នាហើយ​តើ​នគរ​របស់​ពួកវានៅស្ថិតស្ថេរយ៉ាងដូចម្ដេចទៅ? 27ហើយបើខ្ញុំបណ្ដេញ​ពួក​អារក្សដោយសារ​អារក្ស​បេលសេប៊ូល​មែន​តើកូនចៅ​របស់​អ្នក​រាល់​គ្នាបណ្ដេញ​ពួកវា​ដោយសារអ្នកណា? ​ដូច្នេះពួកគេក្លាយជាចៅក្រម​របស់​អ្នករាល់គ្នា 28ប៉ុន្ដែបើខ្ញុំបណ្ដេញ​ពួក​អារក្សដោយសារ​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់នោះនគរព្រះជាម្ចាស់​បាន​មកដល់អ្នករាល់គ្នាហើយ 29តើអ្នកណាអាចចូលទៅក្នុងផ្ទះ​មនុស្ស​ខ្លាំងហើយប្លន់យកទ្រព្យរបស់​ពី​ផ្ទះ​គាត់បានយ៉ាងដូចម្ដេច? ​លើកលែងតែចង​មនុស្ស​ខ្លាំងនោះជាមុនសិនទើប​អាច​ប្លន់ផ្ទះគាត់​បាន។ 30អ្នកដែល​មិននៅខាងខ្ញុំ​អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំអ្នក​ដែល​មិនប្រមូលជាមួយខ្ញុំ​អ្នកនោះ​កម្ចាត់កម្ចាយ​ហើយ។ 31ដូច្នេះ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថាមនុស្ស​នឹង​ទទួល​បាន​ការលើកលែងទោស​ចំពោះ​គ្រប់ទាំងបាបនិង​ពាក្យ​ប្រមាថព្រះជាម្ចាស់ប៉ុន្ដែ​ពាក្យ​ប្រមាថ​ដល់​ព្រះ​វិញ្ញាណ
«ពាក្យប្រមាថព្រះវិញ្ញាណបរិសុទ្ធ» គឺជាការបដិសេធអ្វីៗដែលព្រះជាម្ចាស់ធ្វើ ហើយហៅការទាំងនោះថាមកពីអារក្សវិញ។
​នឹង​មិន​បាន​ទទួល​ការលើកលែងទោសទេ
32ហើយអ្នកណាពោលពាក្យទាស់​នឹង​កូនមនុស្ស
«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។ មាន​នៅ​ក្នុង ១២:៤០ ដែរ។​
​អាច​លើកលែងទោសឲ្យបានប៉ុន្ដែអ្នកណាពោលពាក្យទាស់​នឹង​ព្រះ​វិញ្ញាណបរិសុទ្ធ​នោះ​មិន​អាច​លើកលែងទោសឲ្យបានទេទាំងនៅជំនាន់នេះនិងនៅ​ជំនាន់​ដែល​នឹងមកដល់

ព្រះយេស៊ូបង្រៀនអំពីការសំគាល់ផលផ្លែ

33ដាំដើមឈើល្អផ្លែ​របស់​វាក៏ល្អផ្ទុយទៅវិញដាំដើមឈើមិនល្អផ្លែ​របស់​វាក៏មិនល្អដែរដ្បិត​គេ​ស្គាល់ដើមឈើដោយសារផ្លែ​របស់​វា 34ពូជ​ពស់​វែកអើយ! ​អ្នករាល់គ្នា​ជា​មនុស្ស​អាក្រក់​តើ​ធ្វើដូចម្ដេច​ឲ្យ​អ្នករាល់គ្នា​អាចពោលសេចក្ដីល្អបាន? ​ដ្បិតមាត់និយាយតាមតែសេចក្ដីហូរហៀរ​នៃ​ចិត្ដ 35មនុស្សល្អបញ្ចេញសេចក្ដីល្អពីកំណប់ល្អ​ក្នុងចិត្ដ​របស់ខ្លួន​មនុស្សឤក្រក់ក៏បញ្ចេញសេចក្ដីអាក្រក់ពីកំណប់អាក្រក់​ក្នុងចិត្ដ​របស់ខ្លួន​ដែរ។ 36តែខ្ញុំ​ប្រាប់អ្នករាល់គ្នាថានៅថ្ងៃជំនុំជម្រះមនុស្ស​នឹង​រៀបរាប់អំពីពាក្យឥតប្រយោជន៍ទាំងអស់ដែល​គេ​បាន​និយាយ 37ព្រោះអ្នករាល់គ្នា​នឹង​បាន​រាប់ជាសុចរិតដោយសារពាក្យសំដី​របស់​ខ្លួនហើយ​ក៏​នឹង​ត្រូវ​ជាប់ទោសដោយសារពាក្យសំដី​របស់​ខ្លួនដែរ»។

ព្រះយេស៊ូផ្ដល់ទីសំគាល់អំពីលោកយ៉ូណាស

38បន្ទាប់មក​ពួក​គ្រូវិន័យនិង​ពួក​អ្នកខាងគណៈផារិស៊ីខ្លះ​បាន​ទូលថា៖ ​«លោក​គ្រូ​យើង​ចង់ឃើញទីសំគាល់មួយពីលោក» 39ប៉ុន្ដែព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«ជំនាន់​មនុស្ស​ដ៏ឤក្រក់និងផិតក្បត់ស្វែងរកទីសំគាល់ប៉ុន្ដែគ្មានទីសំគាល់ណាប្រទាន​ឲ្យ​មនុស្ស​ជំនាន់នេះទេក្រៅពីទីសំគាល់​លោក​យ៉ូណាស​ជា​អ្នកនាំព្រះបន្ទូល 40ដ្បិតលោក​យ៉ូណាស​បាន​នៅក្នុងពោះត្រីដ៏ធំបីថ្ងៃបីយប់យ៉ាងណាកូនមនុស្សនឹងនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ 41នៅគ្រា​ជំនុំជម្រះអ្នក​ក្រុង​នីនីវេ​នឹង​ក្រោកឈរឡើងជាមួយ​មនុស្ស​ជំនាន់នេះរួចដាក់ទោស​ដល់​ជំនាន់នេះព្រោះ​ពួកគេ​បាន​ប្រែចិត្ដ​នៅ​ពេល​ឮ​សេចក្ដីប្រកាស​របស់​លោក​យ៉ូណាសប៉ុន្ដែមើល៍​ម្នាក់​ដែល​វិសេសជាង​លោក​យ៉ូណាស​គឺ​នៅទីនេះ​ស្រាប់ហើយ។ 42នៅគ្រា​ជំនុំជម្រះម្ចាស់ក្សត្រីភាគខាងត្បូង​នឹង​ក្រោកឡើងជាមួយ​មនុស្ស​ជំនាន់នេះរួចដាក់ទោស​ដល់​ជំនាន់នេះដ្បិត​ព្រះនាង​បាន​មកពីចុងបំផុត​នៃ​ផែនដី​ដើម្បី​ស្ដាប់ប្រាជ្ញា​របស់​ស្ដេច​សាឡូម៉ូនប៉ុន្ដែមើល៍​ម្នាក់​ដែល​វិសេសជាង​ស្ដេច​សាឡូម៉ូន​គឺ​នៅទីនេះ​ស្រាប់ហើយ។ 43
ពេលវិញ្ញាណឤក្រក់
«វិញ្ញាណអាក្រក់» ជាវិញ្ញាណដែលអាចចូលមនុស្សបាន។ គេហៅវាថា «អាក្រក់» ព្រោះវាធ្វើឲ្យរូបកាយមានភាពច្របូកច្របល់ ឬមានសកម្មភាពដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ ធ្វើឲ្យពួកគេមិនអាចចូលរួមក្នុងការថ្វាយបង្គំជាសាធារណ: រហូតទាល់តែភាពមិនបរិសុទ្ធរបស់ពួកគេ ត្រូវបានដកចេញ។
ចេញពីមនុស្សម្នាក់​វា​ក៏​ទៅស្វែងរក​កន្លែង​សម្រាកនៅទីហួតហែងប៉ុន្ដែរកមិនបាន
44នោះវា​និយាយថា​អញ​នឹង​ត្រលប់ទៅផ្ទះ​របស់​អញដែល​អញ​បាន​ចេញមក​នោះ​វិញ។ ​ពេល​មកដល់​វា​ក៏ឃើញថា​នៅ​ទំនេរ​ទាំង​បោសស្អាតនិងមានរបៀបផង 45នោះវា​ក៏ទៅនាំវិញ្ញាណប្រាំពីរទៀត
«វិញ្ញាណប្រាំពីរទៀត» សំដៅលើ «វិញ្ញាណអាក្រក់ប្រាំពីរទៀត»។
​ដែល​ឤក្រក់ជាងវាចូលទៅនៅទីនោះដូច្នេះ​ស្ថានភាព​ក្រោយ​របស់​មនុស្សនេះនឹងឤក្រក់ជាងមុនទៅទៀត​ហើយ​មនុស្ស​ជំនាន់ដ៏ឤក្រក់នេះក៏ដូច្នោះដែរ»។

បងប្អូនពិតប្រាកដរបស់ព្រះយេស៊ូ

46កាល​កំពុង​មានបន្ទូល​នឹង​បណ្ដាជននៅឡើយនោះម្ដាយនិងបងប្អូន​របស់​ព្រះ​យេស៊ូ​បាន​ឈរនៅខាងក្រៅចង់និយាយ​ជាមួយ​នឹង​ព្រះអង្គ 47មានម្នាក់ទូលព្រះអង្គថា៖ ​«មើល៍ម្ដាយនិងបងប្អូន​របស់​លោកឈរនៅខាងក្រៅចង់និយាយ​ជាមួយ​នឹង​លោក» 48ប៉ុន្ដែព្រះអង្គ​មានបន្ទូលឆ្លើយ​ទៅ​អ្នក​ដែល​បាន​ទូលព្រះអង្គ​នោះ​ថា៖ ​«តើនរណាជាម្ដាយនិងជាបងប្អូន​របស់​ខ្ញុំ 49រួចហើយ​ព្រះអង្គ​ក៏មានបន្ទូល​ទាំង​លាត​ព្រះ
«ព្រះហស្ដ» គឺជារាជស័ព្ធប្រើសម្រាប់ហៅ «ដៃ»។
ហស្ដទៅ​ពួក​សិស្សរបស់ព្រះអង្គថា៖ ​«អ្នកទាំងនេះ​ហើយ​ជា​ម្ដាយនិង​ជា​បងប្អូន​របស់​ខ្ញុំ
50ដ្បិតអ្នកណាដែលធ្វើតាមបំណង​របស់​ព្រះ​វរ​បិតាខ្ញុំដែលគង់នៅស្ថានសួគ៌អ្នកនោះហើយ​ជា​បងប្អូនប្រុសស្រីនិងជាម្ដាយ​របស់​ខ្ញុំ»។
Copyright information for KhmKCB